ជុំវិញការលើកឡើងខាងលើនេះ សុទ្ធា បុគ្គលិកផ្នែកដេគ័រនៅក្រុមហ៊ុន HPK ប្រាប់ថា Google Plus
ហាក់នៅឆ្ងាយពីចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់
ជាពិសេសយុវវ័យខ្មែរ។
“សូម្បីខ្ញុំផ្ទាល់ក៏មិនធ្លាប់ឮគេនិយាយពីសេវាកម្មមួយនេះដែរពី
មុនមក”។ ប៉ុន្តែយ៉ាងណា យុវជនរូបនេះថា បើសេវាកម្មថ្មីមួយនេះ
មានភាពទាក់ទាញដូច Facebook
មិនយូរមិនឆាប់នឹងទទួលបានការគាំទ្រជាមិនខាន។
Google Plus (Google+) ជាSocial Networkមួយថ្មី
ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងFacebookដែរ
តែគេសង្កេតឃើញថាកម្ពុជា
បណ្ដាញសង្គមមួយនេះហាក់មិនសូវទទួលបានការគាំទ្រផុលផុសដូច
Facebook នោះទេ។
ស្រដៀងគ្នា
នេះដែរ សៀវហួរ និស្សិតសិក្សាផ្នែកទីផ្សារនៅសាកលវិទ្យាល័យ
បញ្ញាសាស្រ្ត ស្ទាក់ស្ទើរក្នុងការឆ្លើយតប នៅពេលដែល Sabay សាកសួរពី Google Plus។
“ខ្ញុំអត់ស្គាល់ទេបងពី Google Plus
មិនដឹងថាវាជាសេវាសង្គមបែបណានោះទេ។ ខ្ញុំធ្លាប់តែឮគេនិយាយពី
Facebook ឬ Twitter
ប៉ុន្តែសេវាកម្មសង្គមមួយនេះហាក់ដូចជាថ្មីសន្លាងសម្រាប់ខ្ញុំ”។
យុវជន
រូបនេះថា បច្ចុប្បន្ន Facebook
កំពុងតែវាយលុកស្រទាប់យុវវ័យយ៉ាងខ្លាំង
ហើយសូម្បីតែសិស្សក្មេងៗនៅតាមសាលាជាច្រើន
ក៏នាំគ្នានិយមលេងនិងនិយាយតៗគ្នាពីសេវាកម្មសង្គមដ៏ពេញនិយមមួយ
នេះដែរ។ យុវជនរូបនេះថា បើ Google Plus ធ្វើការផ្សព្វផ្សាយឲ្យបានច្រើននិងទូលំទូលាយ ប្រាកដជាមានអ្នកចាប់អារម្មណ៍និងងាកមកប្រើប្រាស់សេវាកម្មមួយនេះ។
ចំណែក
នីដា និស្សិតសិក្សាផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ ដា គណនេយ្យ
ឲ្យដឹងដែរថា កញ្ញាធ្លាប់បង្កើតគណនី Google Plus
កាលវានៅដំណើរការណ៍សាកល្បងតាមការណែនាំពីមិត្តភ័ក្តិ។
កញ្ញាបញ្ជាក់ថា ដំបូងបង្កើតដោយសារគិតថា
វាជាសេវាកម្មសង្គមថ្មីមួយនិងចង់ដឹងថាលក្ខណៈប្រើប្រាស់តើមាន
ចំណុចពិសេសបែបណាខ្លះ។ ប៉ុន្តែ នីដា ថា ទោះបីបានបង្កើតហើយក៏ដោយ
ក៏មិនសូវបានចូលលេងនោះដែរ
ដោយសារមិនសូវមានមិត្តភ័ក្កិច្រើននិយមលេង ហើយណាមួយគិតថាលេង
Facebook វាគ្រប់គ្រាន់ណាស់ទៅហើយ។
Google Plus
បានភ្ជាប់មកជាមួយមុខងារពិសេសជាច្រើនដូចជា Hangout
ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើសេវាកម្មហៅជាសំឡេង
ដោយមិនបាច់មើលឃើញវីដេអូ។ ក្រៅពីនេះនៅមានចំណុចពិសេសដទៃទៀតដែល
Google Plus បានបំពាក់នៅក្នុងសេវាកម្មថ្មីរបស់ខ្លួន
ដើម្បីទាក់ទាញអ្នកប្រើប្រាស់
ឲ្យចូលលេងសេវាកម្មថ្មីរបស់ខ្លួនកាន់តែច្រើន។
Google+ (G+
ឬGoogle Plus) ចាប់តាំងបើកដំណើរការណ៍ជាផ្លូវការណ៍កាលពីថ្ងៃ ២៨
មិថុនា ២០១១ មកទល់ខែកញ្ញា ២០១២ សេវាកម្មដែលបង្កើតឡើងដោយក្រុមហ៊ុន
Google មួយនេះ មានចំនួនអ្នកចុះឈ្មោះប្រើប្រាស់ប្រមាណ
៤០០លាន នាក់នៅជុំវិញពិភពលោក។
---
Source:
Sabay News